កម្មវិធីបិទបញ្ចប់គម្រោងគាំទ្រសមាហរណ៍កម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia)

16 Mar, 2024 10:08 AM | 8 months ago

កម្មវិធីបិទបញ្ចប់គម្រោងគាំទ្រសមាហរណ៍កម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia)
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ០៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីសៀល នៅសណ្ឋារគារសាន់ & ម៉ូនរីវើរសាយ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទបញ្ចប់គម្រោងគាំទ្រសមាហរណ៍កម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Igor Driesmans អគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, ផ្នែកឯកជន និងតំណាងក្រុមហ៊ុនឯកជនដែលទទួលបានការឧបត្ថមក្រោមគម្រោង (ARISE Plus Cambodia) ផងដែរ។
គោលបំណងនៃកម្មវិធីនេះគឺដើម្បីជាការប្រកាសបិទបញ្ចាប់គម្រោងគាំទ្រសមាហរណ៍កម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា ក៏ដូចជាការប្រកាសបើកគម្រោងថ្មីដែលជាជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់ដែលមានឈ្មោះថា គម្រោង New GATE។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មានការតាំងបង្ហាញនូវផលិតផលរបស់ក្រុមហ៊ុនឯកជនដែលគាំទ្រដោយគម្រោងរបស់ (ARISE Plus Cambodia) ផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1