កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

16 Mar, 2024 09:58 AM | 9 months ago

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
(ខេត្តតាកែវ)៖ នារសៀលថ្ងៃសុក្រ ០៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅក្រុងដូនកែវ ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សភាពាណិជ្ជកម្មខេត្តតាកែវ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «សក្តានុពលកសិកម្ម និងទេសចរណ៍នៅខេត្តតាកែវ» ក្រោមអធិបតីភាព លោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ស្ថាបនិកផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក ក្នុងឱកាសនោះ ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ និង ឯកឧត្តមបណ្ឌិត ក៏បានចូលរួមជាវាគ្មិនកិត្តិយស ហើយក៏មានវាគ្មិនកិត្តិយសពីររូបបន្ថែមទៀត លោកស្រី ស៊ន សុខនឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ និង លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។
កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន 55នាក់ ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលម្អអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពី សហគ្រិនខ្មែរ ឧបត្ថម្ភដោយ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារវីង (ខេមបូឌា) ម.ក, ក្រុមហ៊ុនគ្រឿងសំណង់ ហ៊ួត ជា, ផ្សារវីនស៊ូ, ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តតាកែវ។
ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ស្ថាបនិកផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក បានមានមតិចូលរួមក្នុងការបិទកម្មវិធី និងបានវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយ សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តតាកែវ ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗ ពីវាគ្មិនកិត្តិយសដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីខាងលើបានបញ្ចប់នូវល្ងាចថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។
Post details 1