កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព)
14 Mar, 2024 04:42 AM | 8 months ago
នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅសាលាជាតិគយ, ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃ គ.ជ.ស.ព បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នដែលជាសមាជិក គ.ជ.ស.ព, តំណាងដៃគូអភិវឌ្ឍន៍, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាជិក សមាជិកានៃ គ.ជ.ស.ព ជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤-២០២៥ នៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានលេខាធិការដ្ឋាននៃ (គ.ជ.ស.ព) និងមន្ត្រីពាក់ព័ន្ធបានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារនៃ (គ.ជ.ស.ព), វឌ្ឍនភាព ផែនការសកម្មភាពការងារឆ្នាំ២០២២-២០២៣ នៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏មានការអនុម័តលើអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤-២០២៥ នៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥ និងការប្រកាសដាក់ឱ្យ ប្រើប្រាស់គេហទំព័ររបស់ (គ.ជ.ស.ព) ផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].