ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ៤ ក្រោមក្របខ័ណ្ណហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU).
13 Mar, 2024 10:15 AM | 8 months ago
នៅថ្ងៃអង្គារ ០៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៤:៣០នាទីរសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ៤ ក្រោមក្របខ័ណ្ណហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និង លោកជំទាវ Jutta Urpilainen ប្រធានសម្រាប់ភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប ។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងន វានុវត្តន៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងពាណិជ្ជកម្ម, មន្ត្រីពាក់ព័ន្ធនៃសហភាពអឺរ៉ុប, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀងផងដែរ។
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ៤ ក្រោមក្របខ័ណ្ណហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) មានដូចជា៖
១.កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤-២០២៧ (European Transforming Technical Education EU-Cambodia Partnership 2024-2027)
២. កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការចូលទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise - EU GATE)
៣. កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry)
៣. កម្មវិធីភាពជាដៃគូរបស់កម្ពុជាស ម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព (EU-Cambodia Partnership for Sustainable Agriculture and Food Systems - EU CAPSAFE)
ពិធីចុះហត្ថលេខានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:១០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].