សិក្ខាសាលា ស្ដីពី "ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់ប្រទេស ជប៉ុន ម៉ាឡេស៊ី និងកូរ៉េ"
13 Mar, 2024 10:03 AM | 8 months ago
(ភ្នំពេញ) នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមសិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់ប្រទេស ជប៉ុន ម៉ាឡេស៊ី និងកូរ៉េ” ក្រោមអធិបតីភាព ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកជំរុញពាណិជ្ជកម្ម រួមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តំណាងអោយវិស័យឯកជន រួមទាំងការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញដោយអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ, ជប៉ុន, និងម៉ាឡេស៊ីផងដែរ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមអំពី បែបបទ និងនីតិវិធី ស្តីពីប្រធានបទខាងលើ។
សិក្ខាសាលាបានបញ្ចប់នាព្រឹកថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលជាទីគាប់ចិត្ត។