សភាពាណិជ្ជកម្មកម្ពុជា​ បានជួបជាមួយ សមាគមធុរកិច្ចកម្ពុជាវៀតណាម​ ដែលបានដឹកនាំប្រតិភូជួបសំណេះសំណាល​ និងស្វែងរកឪកាសវិនិយោគនៅកម្ពុជា

07 Mar, 2024 09:25 AM | 9 months ago

សភាពាណិជ្ជកម្មកម្ពុជា​ បានជួបជាមួយ សមាគមធុរកិច្ចកម្ពុជាវៀតណាម​ ដែលបានដឹកនាំប្រតិភូជួបសំណេះសំណាល​ និងស្វែងរកឪកាសវិនិយោគនៅកម្ពុជា
រសៀលថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២៤​ សភាពាណិជ្ជកម្មកម្ពុជា​ ដែលដឹកនាំដោយ​ អ្នកឧកញ៉ា​ លឹម​ ហេង​ ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា​ បានជួបពិភាក្សាគ្នាជាមួយ​ សមាគមធុរកិច្ចកម្ពុជា​ វៀតណាម​ ដែលដឹកដោយ​ ឧកញ៉ា​ ឡេង​ ឬទ្ធី​ ប្រធានសមាគម​ធុរកិច្ចកម្ពុជា​ វៀតណាម​ ដេីម្បីធ្វេីការផ្សារភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និតជាមួយ​ សភាពាណិជ្ជកម្មកម្ពុជា​ ក៏ដូចជាស្ថាប័ណ្ណពាក់ព័ន្ធផ្សេងៗ​ទៀត​នៅកម្ពុជា។ ពង្រីកធុរកិច្ច​ ចាប់ដៃគូ​រវាងសភាពាណិជ្ជកម្ម​ ជាមួយសមាគមធុរកិច្ចកម្ពុជា​ វៀតណាម​។ ជំនួបសំណេះសំណាលរវាង សភាពាណិជ្ជកម្មកម្ពុជា​ និងសមាគមធុរកិច្ចកម្ពុជា​ វៀត​ណា​ សង្កេតឃេីញថា​ ភាគីវៀតណាមបានដឹកនាំក្រុមហ៊ុនធំៗជាច្រេីនមក​ដូចជា​ វិស័យ​ទូគមនាគម,​ វិស័យធនាគា,​ និងវិស័យអសកាសចរណ៍​ជាដេីម នេះបានសរបញ្ជាក់ឲ្យឃេីញថាអ្នកវិនិយោគ​វៀតណាម​ កំពុងតែធ្វេីធុរកិច្ចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា។
ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា​ អ្នកឧកញ៉ា​ លឹម​ ហេង​ បានឱ្យដឹងថាកន្លងមកសភាពាណិជ្ជកម្មកម្ពុជា​ បានដោះស្រាយច្រេីនបញ្ហាប្រឈមរបស់ក្រុមហ៊ុន​វិនិយោគវៀតណាមដែលជួបបញ្ហាជាមួយស្ថាប័នរដ្ឋ​ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​ យេីងបានជួយសម្រួល​ និងដោះស្រាយច្រេីនអំពីការលំបាករបស់ពួកគាត់​។ អ្នកឧកញ៉ាបន្តថា​ ដេីម្បីអនុវត្តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្​មឆ្លងដែន​ រវាងកម្ពុជា​ និងវៀតណាម​ ដែលប្រទេសទាំងពីបានឯកភាពគ្នារួចហេីយ​នោះ​ យេីងពិភាក្សាររួមគ្នា​ លេីកយកបញ្ហារួម​ ដេីម្បីឈានទៅដល់កាបង្កេីតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា​វៀតណាម​ ដេីម្បីដោះស្រាយកាលំបាករបស់ពាណិជ្ជករ​ ក៏ដូចជាប្រជាជននៅតាមព្រំដែកម្ពុជាវៀតណាមអោយទាន់ពេលវេលា​ រវា​ងវិស័យឯកជន​ និងឯកជន។
សូមរំលឹកថា​ ឧកញ៉ា​ ឡេង​ ឬទ្ធី​ ដែលជាប្រធានសមាគធុរកិច្ចកម្ពុជា​ វៀតណាម​ បច្ចុប្បន្នក៏ជា​អនុប្រធាន​ នៃសហប្រធានក្រុមកាងារ​ រ៉ែ​ និងថាមពល​ នៃសភាពាណិជ្ជកម្មកម្ពុជា​ ផងដែរ។
Post details 1