កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

20 Jan, 2024 12:00 PM | 11 months ago

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងក្រុមការងារបច្ចេកទេសក្នុងវិស័យព័ន្ធដារ, តំណាងសភាពាណិជ្ជកម្មអន្តរជាតិ, តំណាងក្រុមហ៊ុនឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ឃ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តពិគ្រោះ ពិភាក្សានូវបញ្ហាប្រឈមចាស់ ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច និងលើកឡើងនូវបញ្ហាប្រឈមថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះផងដែរ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខនេះ ហើយបញ្ហាទាំងនោះរួមមាន៖ ១. ការលក់ដូនៅតាមព្រំដែន ២. ការបង្វិលសងពន្ធលើតម្លៃបន្ថែម, ៣. ទាក់ទិននឹងការយឺតយ៉ាវក្នុងការអនុវត្តពន្ធលើភ្លើងបំភ្លឺសាធារណៈថ្មីដល់ខែមេសា ឆ្នាំ២០២៤។ ៤. បញ្ហាពាក់ព័ន្ធវិស័យឧស្សាហកម្មផេ្សងៗជាច្រើនទៀត។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1