វេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា

05 Mar, 2024 05:41 AM | 8 months ago

វេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា
ទីក្រុងមែលប៊ន៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រពឹត្តទៅនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមវេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ រួមនិង ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពី អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី រដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មញូសោសវែល (New South Wales) នាយកប្រតិបត្តិសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៣៥០ នាក់។
Post details 1