កិច្ចជំនួបពិភាក្សា រវាងសភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា

20 Jan, 2024 12:00 PM | 10 months ago

កិច្ចជំនួបពិភាក្សា រវាងសភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃចន្ទ ៩រោច ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០នាទីរសៀល នៅសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលស្វាគមន៍ ឯកឧត្តម Ngo Van Tuat, ទីប្រឹក្សារដ្ឋមន្ត្រី ទទួលបន្ទុក អនុប្រធានបេសកកម្ម នៃ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជ និងសហការី ដើម្បីចូលជួបសម្តែងការគួសម និងក្នុងគោលបំណងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យធុរកិច្ច និងវិនិយោគ នានា រវាងធុរជន និងវិនិយោគិនប្រទេសទាំងពីរ។ ជាពិសេស ដើម្បីរក្សានូវការទំនាក់ទំនង និងចែករំលែកព័ត៌មានពាណិជ្ជកម្ម, វិនិយោគ និងបរិយាកាសធុរកិច្ចទាំងពីរ នាពេលអនាគតដ៏ខ្លី។
សូមបញ្ជាក់ផងដែថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក្នុងឆ្នាំ២០២២ មាន ១១ ពាន់លានដុល្លាសហរដ្ឋអាមេរិក នឹង ក្នុងឆ្នាំ២០២៣ ប្រមាណ ៨ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ហើយក្នុងនោះ គិតត្រឹម២០២៤ ធុរជន និងវិនិយោគ វៀតណាមនៅកម្ពុជាមានចំនួន ៥០ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក្នុងសកម្មភាពធុរកិច្ចលើវិស័យកសិកម្ម ជាដើម។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៣:៤០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1