នាព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

04 Mar, 2024 05:24 AM | 8 months ago

នាព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

 

 

 ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័ន អង្គភាព និងសមាគមន៌ពាក់ព័ន្ធនានា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជជែកពីវឌ្ឍនភាពនៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពីតួនាទី ភារកិច្ច និងធាតុចូលបន្ថែមនានា។

Post details 1