កិច្ចប្រជុំផ្សព្វផ្សាយ "កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម"
21 May, 2025 16:15 PM | 1 week ago
















កិច្ចប្រជុំផ្សព្វផ្សាយ "កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម"
Dissemination Meeting on "Special program to promote investment in Preah Sihanouk Province in 2024 for Enterprises in the Agricultural Sector"
———
នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅសណ្ឋារគារ Sea Breeze Hotel & Villa ខេត្តព្រះសីហនុ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ "ក" "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន រួមនឹងសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសភាពាណិជ្ជកម្មខេត្តក្រុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ "កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម" ដែលដឹកនាំដោយ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ និងវត្តមាន លោក ឡុង ឌីម៉ង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងមន្ទីរពាក់ព័ន្ធ និងអង្គភាពថ្នាក់ក្រោមជាតិ, តំណាងសហគ្រាសក្នុងវិស័យកសិកម្ម, តំណាងសហគមន៌កសិកម្ម, រួមនិងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមឱ្យបន្តអនុវត្ត "កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម" រហូតដំណាច់ឆ្នាំ២០២៥ ដោយរក្សានូវវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់រដ្ឋាភិបាល។ ជាមួយនឹងការបន្តកម្មវិធីពិសេសនេះ ក្រុមការងារត្រូវបន្តអនុវត្តភារកចិ្ចឱ្យទទួលបានលទ្ធផលល្អប្រសើរ ដោយត្រូវបន្តប្រកាន់ភ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និងមានគុណវុឌ្ឍិក្នុងការគ្រប់គ្រងដឹកនាំការអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធិភាព និងភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]