ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន 8S Agro-Industry និងក្រុមហ៊ុន KARAMM GROUP

01 Mar, 2024 10:37 AM | 6 months ago

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន 8S Agro-Industry និងក្រុមហ៊ុន KARAMM GROUP
(រដ្ឋធានីអាប៊ុយដាប៊ី, ប្រទេសអេមីរ៉ាតអារ៉ាប់) នៅព្រឹកថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន 8S Agro-Industry សមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន KARAMM GROUP។
Post details 1