ពីធីអបអរសាទរខួប២០ឆ្នាំរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា និងសម្ភោធសៀវភៅ ប្រវត្តិរបស់អគ្គិសនីកម្ពុជា
13 May, 2025 14:45 PM | 1 week ago


























ពិធីអបអរសាទរខួប២០ឆ្នាំរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា និងសម្ភោធសៀវភៅ ប្រវត្តិរបស់អគ្គិសនីកម្ពុជា
Celebrating the 20th Anniversary of the Rural Electrification Fund of Electricity du Cambodge and Launching the Book History of Electricite du Cambodge.
———
នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី នៅទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា, ឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ញ" "ផ្នែកថាមពល និងធនធានរ៉ែ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការាជរដ្ឋាភិបាលផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមនឹងសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពីធីអបអរសាទរខួប២០ឆ្នាំរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា និងសម្ភោធសៀវភៅ ប្រវត្តិរបស់អគ្គិសនីកម្ពុជា ក្រោមអធីបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាសហប្រធានក្រុមការងារ "ញ" "ផ្នែកថាមពល និងធនធានរ៉ែ" ផ្នែករដ្ឋាភិបាល និងវត្តមាន ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល, តំណាងអគ្គរាជទូត ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍, សមាគមឯកជន, សិស្ស និសិត្ស និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ពីធីនេះមានគោលបំណងដើម្បីអបអរសាទរជាមួយនឹងការរីកចម្រើនឥតឈប់ឈរ ជាមួយនឹងសមិទ្ធផលដែលអគ្គិសនីកម្ពុជាសម្រេចបាន។
ពិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]