កិច្ចប្រជុំក្រុមការងារ ក្រុម "ញ” "ផ្នែកថាមពល និងធនធានរ៉ែ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាបន្តក្នុងវិស័យប្រេងកាត និងឧស្ម័ន

12 May, 2025 11:12 AM | 1 week ago

កិច្ចប្រជុំក្រុមការងារ ក្រុម "ញ” "ផ្នែកថាមពល និងធនធានរ៉ែ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាបន្តក្នុងវិស័យប្រេងកាត និងឧស្ម័ន
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារ ក្រុម "ញ” "ផ្នែកថាមពល និងធនធានរ៉ែ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាបន្តក្នុងវិស័យប្រេងកាត និងឧស្ម័ន
Dialogue working group meeting, group "J" "Mine and Energy" of the Government-Private Sector Forum in the Petroleum and Gas sector.
———
នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ញ” "ផ្នែកថាមពល និងធនធានរ៉ែ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាបន្តក្នុងវិស័យប្រេងកាត និងឧស្ម័ន ដែលដឹកនាំដោយតំណាងសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការទទួលបន្ទុកសម្របសម្រួលចង្កោមវិស័យប្រេងកាត តំណាង ឯកឧត្តម កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាំ សហប្រធានក្រុមការងារ "ញ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា តំណាង ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ "ញ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ "ញ" តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ញ" នៅក្នុងវិស័យប្រេងកាត និងឧស្ម័នជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងបន្តដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុង​វិស័យប្រេងកាត និងឧស្ម័នដែលស្នើឡើងដោយផ្នែកឯកជន។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, ពន្ធលើសន្និធិពាណិជ្ជកម្មប្រេង និងឧស្ម័នឥន្ធនៈ, ២, ការលើកទឹកចិត្តចំពោះការវិនិយោគលើការសាងសង់មណ្ឌលសន្និធិ និងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នធំៗ, ៣, បញ្ហាពន្ធលើប្រេងយន្តហោះ, ៤, ការនាំចូលប្រេង និងឧស្ម័នឥន្ធនៈគេចពន្ធ, ទី៥, បញ្ហានៃម៉ោងកំណត់នៃការបិទច្រកព្រំដែនសម្រាប់នាំចូលប្រេង, ទី៦, ការកំណត់ថ្លៃលក់រាយប្រេងសាំង រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]