កិច្ចសហការរៀបចំតាំងពិព័រណ៍អន្តជាតិ កម្ពុជា -ថៃ នៅក្នុងខេត្តបាត់ដំបង

12 May, 2025 10:34 AM | 1 week ago

កិច្ចសហការរៀបចំតាំងពិព័រណ៍អន្តជាតិ កម្ពុជា -ថៃ នៅក្នុងខេត្តបាត់ដំបង

(បាត់ដំបង)៖ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានទទួលជួបតំណាងសភាពាណិជ្ជកម្មខេត្តស្រះកែវ ប្រទេសថៃ ក្នុងកិច្ចពិភាក្សាស្ដីពី កិច្ចសហការរៀបចំតាំងពិព័រណ៍អន្តជាតិ កម្ពុជា -ថៃ នៅក្នុងខេត្តបាត់ដំបង ។

ក្នុងការតាំងពិព័រណ៍នេះដែរនឹងមានការចូលរួមចំនួន៥ខេត្តដែលអញ្ជើញមកពីប្រទេសថៃមានដូចជា ខេត្តស្រះកែវ,ខេត្តត្រាត,ខេត្តចន្ទបុរី,ខេត្តណាខុន ណាយុគ និងប្រាចិនបុរី។

គោលបំណងគឺ

-ដើម្បីដោះដូរពាណិជ្ជកម្ម និងទំនិញ រវាងគ្នានិងគ្នា

-ពង្រឹងទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម កម្ពុជា-ថៃ តាមបន្ទាត់ព្រំដែន។

រូបភាព និងអត្ថបទ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង