ពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹងជំងឹមហារីក ឆ្នាំ២០២៥-២០៣០
05 May, 2025 09:47 AM | 2 weeks ago

ពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹងជំងឹមហារីក ឆ្នាំ២០២៥-២០៣០
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា និង លោកជំទាវបានអញ្ជើញចូលរួម «ពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិ ប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល» ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ និងប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។