ពិធីសម្ពោធដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី រថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia
22 Apr, 2025 14:13 PM | 1 week ago





















ពិធីសម្ពោធដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី រថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia
(ខេត្តពោធិ៍សាត់)៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពូជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរួម«ពិធីសម្ពោធដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី រថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣ នាក់។ ក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តលើ ផ្ទៃដីចំនួន ៥ ហិកតា។ ហើយកាលពីឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំ ពិធីសម្ពោធដាក់ឱ្យដំណើរការរោង ចក្រដំឡើងរថយន្ត ។ លោកប្រធានក្រុមហ៊ុន RMA Group បានបញ្ជាក់ថា”ក្រុមហ៊ុនបានពង្រីកការវិនិយោគពី ២១ លានដុល្លារអាមេរិក ទៅ ២៦,៨ លានដុល្លារអាមេរិក និងបានពង្រីក ផ្ទៃដីសាងសង់រោងចក្រពី ៥ ហិកតា រហូតដល់ ១២ ហិកតា។