ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣៣
10 Apr, 2025 10:58 AM | 3 weeks ago
































.jpg)





English Below]
ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣៣
នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង៥:00 ល្ងាច ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣៣” ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក-សមាជិកាថ្មី និងបានបញ្ជាក់បន្ថែម អំពីប្រវត្តិ ក៏ដូចជាតួនាទី និងសកម្មភាពសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ [email protected]
The 33th Welcoming Ceremony for New Members of Cambodia Chamber of Commerce
On Thursday afternoon of April 10th, 2025 H.E. Oknha Nguon Mengtech, Director General of Cambodia Chamber of Commerce (CCC) presided over “the 33th Welcoming Ceremony for New Members of CCC”. The event was held at the CCC’s office. H.E. Oknha Director General warmly welcomed new members and briefed them about history, activities and vital roles of CCC to contribute to business private sector development including solving the challenges, organizing business matching, local and international exhibition and investment and business promotion events, providing training, and workshops.
In the closing, H.E. Oknha Director General awarded the Official Membership Certificates to all new members and took group photos.
For more information, please contact 023-880795 or [email protected].