កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា

01 Mar, 2024 08:54 AM | 8 months ago

កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា
 
———
នៅថ្ងៃព្រហស្បតិ៍ ០៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅមជ្ឈមណ្ឌលដឺព្រេមៀ សេនធឺ សែនសុខ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុនរោងចក្រផលិតចំណីសត្វ, តំណាងក្រុមហ៊ុនផ្គត់ផ្គង់ចំណីសត្វ, ក្រុមហ៊ុន ផ្គត់ផ្គង់ថ្នាំសត្វ, តំណាងស្ថាប័នផ្នែកអប់រំវិទ្យាសាស្ត្រសត្វ, ដៃគូអភិវឌ្ឍន៍, សិស្ស និស្សិត និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៧០០នាក់។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបនាលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្សព្វផ្សាយនូវព័ត៌មានថ្មីក្នុងវិស័យចិញ្ចឹមសត្វ បច្ចេកវិទ្យាចុងក្រោយ និងសុវត្ថិភាពចំណីអាហារផងដែរ។
ម្យ៉ាងវិញទៀត កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកទឹកចិត្តដល់ចិញ្ចឹមសត្វសម្រាប់ពាណិជ្ជកម្មនៅកម្ពុជា និងជួយផ្តល់ជាគោលគំនិត អនុសាសន៍មួយចំនួនបន្ថែម ដើម្បីដាក់ចូលជាគោលនយោបាយជាតិ ឈានទៅពង្រឹង និងពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ និងដើម្បីចូលរួមកសាងគ្រឹះសេដ្ឋកិច្ចជាតិផងដែរ។
ការលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដោយសមាគម ក្នុងវិស័យនេះ គឺ ១. ថ្លៃដើមខ្ពស់, ២. ការពង្រីកទីផ្សារសម្រាប់ កានាំចេញ, ៣. សុខភាពសត្វចិញ្ចឹម នឹងសុវត្ថភាព ជំងឺឆ្លងផ្សេងៗ, ៤. បញ្ហាសាច់បង្កក ទាមទាអោយអ្នករកស៊ីទទួលទានក្នុងវិស័យនេះយល់ដឹងបន្ថែម នឹងការនាំចូលច្រើនពីបរទេស ឬប្រទេសជិតខាង។ បញ្ហាទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានយកចិត្តទុកដាក់ជាខ្លាំង ហើយអំពាវនាវដល់ អាជីវករ ឬ សមាគម សហការនឹងចេះរួបរួមគ្នា ដើម្បីរក្សាតំលៃទីផ្សារក្នុងវិស័យចិញ្ចឹមសត្វនៅម្ពុជា បានស្ថេរភាព ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលើវិស័យកសិកម្ម។
គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះក៏មានការបង្កើតឱ្យមានកម្មវិធីឧបត្ថម្ភសិក្ខាសាលា ដោយបានរៀបចំការតាំងពិព័រណ៍ផលិតផលក្នុងវិស័យចិញ្ចឹមសត្វ ដើម្បីបង្កើតការយល់ដឹងដល់អ្នកចូលរួម និងដើម្បីទ្រទ្រង់ថវិកាដល់ការរៀបចំផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ, យោគយល់គ្នា និងទទួលបានផ្លែផ្ការល្អ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1