សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥_២០៣៥”

09 Apr, 2025 14:50 PM | 3 weeks ago

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥_២០៣៥”
 
 
 
 
 
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥_២០៣៥”
(សណ្ឋាគារសុខាភ្នំពេញ) រសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ ឧកញ៉ា លឹម តុង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥_២០៣៥” រៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច ក្រោមអធិបតីភាព ឯកឧត្តម មុី វាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការ អ.ស.ហ។
គោលបំណងនៃការរៀបចំកម្មវិធីនេះគឺដើម្បីឱ្យមានការយល់ដឹងបានកាន់តែទូលំទូលាយពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥_២០៣៥ ដែលកម្មវិធីនេះក៏មានរួមបញ្ចូលកិច្ចពិភាក្សាផងដែរ។ ជាមួយគ្នានេះផងដែរ ឧកញ៉ាអនុប្រធានក៏បានចូលរួមក្នុងកិច្ចពិភាក្សាស្តីពី “ទស្សនវិស័យនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ច” ផងដែរ។
សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅរសៀលនៃថ្ងៃខែឆ្នាំដដែលប្រកបដោយជោគជ័យ និងរលូន។