កិច្ចប្រជុំក្រុមការងារ ក្រុម "ឈ” "ផ្នែកស្រូវ-អង្ករ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
08 Apr, 2025 09:42 AM | 4 weeks ago




















កិច្ចប្រជុំក្រុមការងារ ក្រុម "ឈ” "ផ្នែកស្រូវ-អង្ករ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue working group meeting, group "I" "Paddy and Rice" of the Government-Private Sector Forum.
———
នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ឈ” "ផ្នែកស្រូវ-អង្ករ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ "ឈ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ "ឈ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ "ឈ" តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ឈ" ជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុងវិស័យស្រូវ និងអង្ករ ដែលស្នើឡើងដោយផ្នែកឯកជន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, បញ្ហានៃការផ្គត់ផ្គង់ថាមពលចំពោះវិស័យស្រូវ អង្ករ, ២, ការប្រើប្រាស់ថ្នាំពុល និងសារធាតុគីមីលើស្រូវ អង្ករ, ៣, ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យស្រូវ អង្ករ, ៤, បញ្ហាពូជស្រូវ, ៥, បញ្ហាតម្លៃស្រូវចុះថោក, ៦, ផលិតកម្មកសិកម្មតាមកិច្ចសន្យាលើផលិតកម្មដំណាំស្រូវ រួមនឹងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:៣០នាទីល្ងាច ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]