កិច្ចប្រជុំក្រុមការងារ ក្រុម "ក” "ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

09 Apr, 2025 10:43 AM | 1 week ago

កិច្ចប្រជុំក្រុមការងារ ក្រុម "ក” "ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារ ក្រុម "ក” "ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue working group meeting, group "A" "Agriculture and Agro Industry" of the Government-Private Sector Forum.
———
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ក” "ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ "ក" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ម៉ុង រិទ្ធិថា សហប្រធានក្រុមការងារ "ក" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ "ក" តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ក" ជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុង​វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលស្នើឡើងដោយផ្នែកឯកជន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១. ការចូលរួមក្នុងការបង្កើតសហគមន៍កសិកម្មទំនើប , ២. ពន្ធ Corn Grit និង Corn Flour ដែលមិនមានឈ្មោះក្នុងតារាងពន្ធគយ និងកសិកម្ម, និងបញ្ហាដែលស្នើឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជូនចំពោះផ្នែកឯកជនដែលរួមមាន៖ ១. កង្វះភាពជាតំណាងផ្នែកឯកជនចូលរួមក្នុងកិច្ចប្រជុំដោះស្រាយបញ្ហា, ២. កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា រានហាល ឃ្លាំង កន្លែងកែច្នៃសម្រាប់ផលិតផលកសិកម្ម, ៣. តម្រូវការពូជត្រី រួមនឹងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]