ជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុនវៀតណាម និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា
03 Apr, 2025 10:18 AM | 2 weeks ago




























ជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុនវៀតណាម និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី Le Thi Mai Anh តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដឹកនាំម្ចាស់និងតំណាងក្រុមហ៊ុនវៀតណាមចំនួន២០ក្រុមហ៊ុន ចូលរួម«ជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុនវៀតណាម និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា» ដែលមានការស្វាគមន៍ពី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃជំនួបនេះគឺដើម្បី ជួយធុរកិច្ច និងម្ចាស់ក្រុមហ៊ុននៃប្រទេសទាំងពីរបានស្វែងយល់អំពីការវិនិយោគនិងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសទាំងពីរ ដោយរួមចំណែកជំរុញពាណិជ្ជកម្មទ្វេភាគីនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជា និងជាឱកាសណែនាំអំពីផលិតផលរបស់ក្រុមហ៊ុននីមួយៗក្នុងជំនួបនេះ។
ជំនួបនេះបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាល និងលទ្ធផលគួរជាទីគាប់ចិត្ត។