មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
29 Feb, 2024 12:06 PM | 8 months ago
មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
AGM 2023 to 2024 of FASMEC and the Samdech Techo Foundation Association for the Development of Small and Medium Enterprises in Cambodia.
———-
នៅថ្ងៃពុធ ០៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីរសៀល នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ មហាសន្និបាតនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងសមាគម, អង្គការ, ដៃគូអភិវឌ្ឍន៍, សហគ្រាសធុនតូច និងមធ្យម, និងប្រធានមន្ទីរាជធានី ខេត្ត ក្រោមឱវាទក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៥០០នាក់។
ឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានលើកឡើងថា នៅក្នុងឆ្នាំ២០២៣កន្លងមកនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានធ្វើសកម្មភាពសម្រេចបានជាច្រើនដូចជា កម្មវិធីសិក្ខាសាលាទូទាំង២៥រាជធានីខេត្ត, កម្មវិធីបណ្តុះបណ្តាលជំនាញនានា កម្មវិធីផ្គូរផ្គងអាជីវកម្មរវាងកម្ពុជា-ជប៉ុន, កម្មវិធីផ្គូរផ្គងអាជីវកម្មកម្ពុជា-វៀតណាម, កម្មវិធីផ្គូរផ្គងអាជីវកម្មកម្ពុជា-កូរ៉េ, និងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង សភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា, កម្មវិធីប្រកួតប្រជែងសហគ្រាសឆ្នើមក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយជាដើម។ ដោយឡែកនៅក្នុងឆ្នាំ២០២៤ សមាគមនិងមានផែនការជាច្រើនទៀតដើម្បីជួយ ពង្រឹងសហគ្រាសធុនតូចនិងមធ្យមកម្ពុជាយើងផងដែរ។
�គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះក៏មានការបំពាក់មេដាយកិត្តិយស និងផ្តល់ជាជាយលាភីដល់ម្ចាស់សហគ្រាសឆ្នើមក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងការពិសារអាហារសាមគ្គីផងដែរ។
មហាសន្និបាតនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៧:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].