សន្និបាតបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកផែនការទិសដៅឆ្នាំ ២០២៥ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា
02 Apr, 2025 13:28 PM | 2 weeks ago

សន្និបាតបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកផែនការទិសដៅឆ្នាំ ២០២៥ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា
(រាជធានីភ្នំពេញ) នាថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ អ្នកឧកញ៉ា ចាន់ សុទ្ធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម «សន្និបាតបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកផែនការទិសដៅឆ្នាំ ២០២៥ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាជាច្រើនកុះករ។
គោលបំណងនៃកម្មវិធីនេះគឺដើម្បីជួបជុំសមាជិក សមាជិការសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងជាឱកាសក្នុងការភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើនភាពស្និទស្នាល នៃបណ្តាលស្ថាប័នពាក់ព័ន្ធ ដែលមានស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា។