ពីធីបោះឆ្នោតជ្រើសរើសប្រធាននិង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១

30 Mar, 2025 10:50 AM | 2 weeks ago

ពីធីបោះឆ្នោតជ្រើសរើសប្រធាននិង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ពីធីបោះឆ្នោតជ្រើសរើសប្រធាននិង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១
..............................................
(ខេត្តរតនគិរី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម នាង សំអាត អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ដោយមានការអញ្ជើញចូលរួមពី ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អនុប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
ជាលទ្ធផល បេក្ខជនសរុបចំនួន ១៥នាក់ ត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៨នាក់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តរតនគិរីចំនួន១៥៤នាក់ស្មើនឹង ៧៨% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ១៩៧នាក់។
សមាសភាពប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ គឺ លោក ឃុន សុវណ្ណារ៉ា ដែលទទួលបានការបោះឆ្នោតគាំទ្រជាប្រធានចំនួន ១៥សម្លេង លើ ១៥សម្លេង នៃសមាជិកជ្រើសតាំងសរុប១៥នាក់៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង