ជំនួបជាមួយនឹង លោក Ishida Yasushi តំណាងពីមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre)
27 Mar, 2025 15:25 PM | 3 weeks ago









ជំនួបជាមួយនឹង លោក Ishida Yasushi តំណាងពីមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre)
-----------------------
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបជាមួយនឹង លោក Yasushi Ishida តំណាងពីមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃជំនួបនៃគឺដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការនៃស្ថានប័នទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនជប៉ុន និងស្វែងរកឱកាសក្នុងការរៀបចំសិក្ខាសាលានិងជំនួបពាណិជ្ជកម្មរវាងវិនិយោគិនជប៉ុន និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។
ជំនួបនេះទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីគាប់ចិត្ត។