កិច្ចប្រជុំអនុក្រុមការងារ ចំណុះឱ្យក្រុម "ណ” "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍"
26 Mar, 2025 14:53 PM | 1 month ago










កិច្ចប្រជុំអនុក្រុមការងារ ចំណុះឱ្យក្រុម "ណ” "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍"
Sub working group of the working group meeting, group "O" "Economy Digital Society and Telecommunication"
———
នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០០នាទី នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំកិច្ចប្រជុំអនុក្រុមការងារ ចំណុះឱ្យក្រុម "ណ” "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍" ដែលដឹកនាំដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានអនុក្រុមការងារ ចំណុះឱ្យក្រុម "ណ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានអនុក្រុមការងារ ចំណុះឱ្យក្រុម "ណ” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្រ្តីពាក់ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនឯកជនដែលជាសមាជិក សមាជិកានៃអនុក្រុមការងារមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមដែលជាកង្វល់របស់ផ្នែកឯកជនទៅលើប្រធានបទការទទួលស្គាល់យថាប្រភេទ (Type Approval) ដែលចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:២០នាទីល្ងាច ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com