កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)
25 Mar, 2025 14:23 PM | 3 weeks ago















កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)
Meeting of the Board of Directors of the Cambodia Tourism Board (CTB)
-----
នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉ូវូត រាជធានីភ្នំពេញ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងវិស័យឯកជនមួយចំនួនទៀត។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺផ្តោតសំខាន់ទៅលើការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និង ដើម្បីពិភាក្សាបន្ត និងតាមដានវឌ្ឍនភាពការងារលើរបៀបវារៈមួយចំនួនស្តីពីការរៀបចំផែនការសកម្មភាព យុទ្ធសាស្ត្រ និងថវិកា ក្នុងគោលដៅពង្រឹង និងពង្រីកវិសាលភាពផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារពិភពលោក ពោលគឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនជាលំដាប់។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]