កម្មវិធីរាត្រីបណ្តាញសមាជិកសភាពាណិជ្ជកម្មកម្ពុជា

24 Mar, 2025 11:06 AM | 3 weeks ago

កម្មវិធីរាត្រីបណ្តាញសមាជិកសភាពាណិជ្ជកម្មកម្ពុជា
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
កម្មវិធីរាត្រីបណ្តាញសមាជិក (Members Networking Night) លើកទី២: លើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីរាត្រីបណ្តាញសមាជិក “Members Networking Night” ក្រោមអធិបតីភាព ឧកញ៉ា លឹម តុង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចំនួន ១៥០នាក់ ដែលប្រារព្ធធ្វើឡើងនៅភោជនីយ៍ដ្ឋាន Cambodia Mastercraft Microbrewery ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី ២ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
ព្រឹត្តិការណនេះគឺរៀបចំឡើងក្នុងគោលបំណងជំរុញទំនាក់ទំនង និងជាការបើកផ្លូវសម្រាប់ឱកាសថ្មីៗ នៅក្នុងវិស័យធុរកិច្ច តាមរយៈការតភ្ជាប់បណ្តាញអាជីវកម្ម និងឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗ បង្កើតបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញដល់សមាជិក-សមាជិកា ក្នុងការពង្រឹងទំនាក់ទំនង ចែករំលែកការយល់ដឹង និងស្វែងរកមធ្យោបាយ ដែលមានសក្តានុពលសម្រាប់កិច្ចសហការនានា។ #cambodiachamberofcommerce #CCC #MEMBERS #NetworkingNight