សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត្តិ AEO
24 Mar, 2025 10:39 AM | 1 month ago








សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត្តិ AEO
Dissemination workshop on The Authorized Economic Operator Program (AEO).
———
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅសាលាជាតិគយ, ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី២ ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ ផ្នែកឯកជន សម្រាប់យន្តការាជរដ្ឋាភិបាលផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត្តិ AEO ដែលដឹកនាំដោយ ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងសមាគមភស្តុភារកម្មកម្ពុជា, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សិក្ខាសាលានេះមានគោលបំណង៖ ១. ដើម្បីអនុវត្តតាមយុទ្ធសាស្រ្តកំណែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨, ២. អនុវត្តតាមយុទ្ធសាស្រ្តកម្មវិធីប្រតិបត្តិករទទួលបានការអនុញ្ញាត្តិឆ្នាំ២០២៣-២០២៥, ៣, បន្តផ្សព្វផ្សាយការអនុវត្តកម្មវិធីប្រតិបត្តិករទទួលបានការអនុញ្ញាត្តិ និង ៤. បង្កើនការយល់ដឹងបន្ថែមទៀតដល់វិស័យឯកជនផងដែរ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com