កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឋ” "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

13 Mar, 2025 15:37 PM | 1 month ago

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឋ” "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឋ” "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting, group "L" "Health" of the Government-Private Sector Forum.
———
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុម "ឋ” "ផ្នែកសុខាភិបាល" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ "ឋ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, តំណាងសមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា, តំណាងសមាគមអ្នកលក់ឱសថកម្ពុជា, តំណាងសមាគមអ្នកចែកចាយឱសថកម្ពុជា, មន្ទីរសម្រាកព្យាបាល គ្លីនិក មន្ទីរពេទ្យឯកជន និងសមាជិក សមាជិកានៃក្រុមការងារ "ឋ" ផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសុខាភិបាល នាពេលឆាប់ៗខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, នីតិវិធីក្នុងការទូទាត់ទៅក្រសួងសុខាភិបាល , ២, ការប្រើប្រាស់ E-Leaflet, ៣, ការអនុវត្តបទបញ្ញាត្តិរបស់ក្រសួងសុខាភិបាល , ៤. ភាពរអាក់រអួលនៃប្រព័ន្ធ CamPORS របស់ក្រសួងសុខាភិបាល, ៥.​ ការផ្សព្វផ្សាយ និងការជូនដំណឹង, ៦. ដំណើរការនៃការចុះប្រតិវេទន៍គ្រឿងសម្អាង រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]