កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ” "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

13 Mar, 2025 15:24 PM | 1 month ago

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ” "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ” "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting, group "D" "Law Tax and Governance" of the Government-Private Sector Forum.
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុម "ឃ” "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ "ឃ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, តំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក, តំណាងសមាគមវិនិយោគិនកម្ពុជា, តំណាងសមាគមយានយន្តថ្មីនៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ "ឃ" ផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, ពន្ធលើផ្ទាំងផ្សព្វផ្សាយ , ២, អាករលើតម្លៃបន្ថែម, ៣, ការទទួលស្គាល់អំពីពន្ធលើប្រាក់ចំណូល , ៤. បុព្វលាបង្គរ (ឬបៀរវត្សនិងបន្ទុកប្រហាក់ប្រហែល, ៥.​ ការចេញលិខិតទារបំណុល រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៤០នាទីព្រឹក ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]