វេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣

28 Feb, 2024 10:05 AM | 8 months ago

វេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣
(រដ្ឋធានីអាអាប៊ុយដាប៊ី) នាថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ចូលរួមវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម Ahmed bin Ali Al
Sayegh រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប់រួម រួមទាំងថ្នាក់ដឹកនាំនៃក្រសួងនៃប្រទេសទាំងពីរ ព្រមទាំង សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាប៊ូដាប៊ីផងដែរ។ វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងហិរញ្ញវត្ថុអេមីរ៉ាតអារ៉ាប់រួម ព្រមទាំង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាប៊ុយដាប៊ីផងដែរ។
វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាបង្ហាញបន្ថែមអំពីសក្តានុពលនៃប្រទេសទាំងពីរ ក៏ដូចជាគាងគងកិច្ចសហការលើការធ្វើធុរកិច្ចរួមគ្នា និងការវិនិយោគរួមគ្នានាពេលអនាគតផងដែរ។ ក្នុងវេទិកានេះផងដែរក្រុមហ៊ុនដែលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាក៏បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់។ លើសពីនឹងទៅទៀតក្រុមហ៊ុនដែលជា សមាជិក សភាពាណិជ្ជកម្មកម្ពុជា បានធ្វើបទបង្ហាញលើវិស័យកសិកម្ម, វិស័យឧស្សាហកម្ម, វិស័យធនាគារ និងហិរញ្ញវត្ថុ, វិស័យអចលនទ្រព្យ, និងវិស័យទេសចរណ៍នៅកម្ពុជា។ល។
Post details 1