វេទិកាអំពីការអភិវឌ្ឍន៍ថាមពលស្អាតនៅក្នុងតំបន់ឡានឆាង-មេគង្គ
24 Feb, 2025 15:45 PM | 1 month ago







វេទិកាអំពីការអភិវឌ្ឍន៍ថាមពលស្អាតនៅក្នុងតំបន់ឡានឆាង-មេគង្គ
ទីក្រុងបាងកក ប្រទេសថៃ៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមវេទិកាស្តីពីការអភិវឌ្ឍន៍ថាមពលស្អាតនៅក្នុងតំបន់ឡានឆាង-មេគង្គ ដែលរៀបចំឡើងដោយវិទ្យសា្ថន Mekong Institute សហការជាមួយនឹង China Southern Power Grid Energy Development Research ដែលប្រារព្ធធ្វើឡើងរយៈពេល ១ ថ្ងៃពេញ និងមានអ្នកចូលរួមពីក្រសួងពាក់ព័ន្ធនៃប្រទេសកម្ពុជា, អគ្គិសនីកម្ពុជា, និងអង្គការក្រៅរដ្ឋាភិបាល, ស្ថាប័នពាក់ព័ន្ធនៃប្រទេសថៃ, ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិន, ស្ថាប័នពាក់ព័ន្ធនៃប្រទេសឡាវ, ស្ថាប័នពាក់ព័ន្ធនៃប្រទេសមីយ៉ាន់ម៉ា, ស្ថាប័នពាក់ព័ន្ធនៃប្រទេសវៀតណាម ប្រមាណ ១០០ អ្នក។
សូមអានបន្តនៅក្នុងសេចក្តីប្រកាសព័ត៌មានភ្ជាប់ជូន។
Lancang-Mekong Clean Energy Development Forum
Bangkok, Thailand, On February 24, 2025, Oknha. Dr. Tan Monivann, Vice President of the Cambodia Chamber of Commerce (CCC), High Representative Neak Oknha. Kith Meng, President of the Cambodia Chamber of Commerce and Chair of ASEAN Business Advisory Council-Cambodia, participated in the Lancang-Mekong Clean Energy Development Forum, organized by the Mekong Institute in collaboration with China Southern Power Grid Energy Development Research, held for the entire day. There were about 100 participants from relevant ministries of Cambodia, Electricite du Cambodge, and NGOs; relevant institutions of Thailand; relevant institutions of China; relevant institutions of Laos PDR; relevant institutions of Myanmar; relevant institutions of Vietnam.
Please read more via attached press release.