កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា

21 Feb, 2025 11:39 AM | 1 month ago

កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា
 
 
 
 
 
 
 
 
កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា
Annual Meeting of the Cambodian Livestock Raisers Association and Workshop on Sustainable Solutions for the Livestock Sector in Cambodia.
———
នៅព្រឹកថ្ងៃសុក្រ ០៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភះឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ, ឧកញ៉ាបណ្ឌិត ណាង សុធី អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្ម​ការទ្រទ្រង់វិស័យវារីវ​ប្បកម្មនៅកម្ពុជាតំណាងផ្នែកឯកជន រួមនិងក្រុមការងារលេខាធិការដ្ឋាននៃក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងសិក្ខសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា ក្រោមអធីបតីភាព​ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកពាក់ព័ន្ធក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជារួមមានសត្វ (ជ្រូក គោ ក្របី ពពែ និងបសុបក្សី) , តំណាងសមាគមវារីវប្បកម្មនៅកម្ពុជា, តំណាងក្រុមហ៊ុនផ្គត់ផ្គង់ចំណីសត្វ, រោងចក្រផលិតចំណីសត្វ, ស្ថាប័នផ្នែកអប់រំវិទ្យាសាស្រ្តសត្វ, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធសរុបប្រមាណជា ៥០០នាក់។
ពិធីនេះមានគោលបំណងដើម្បីផ្សព្វផ្សាយជាសាធារណៈអំពីស្ថានភាពក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា និងផ្តល់ជាគោលគំនិតក្នុងការជំរុញ ការវិនិយោគលើវិស័យនេះឱ្យកាន់តែផុសផុលឡើង និងនាំយកមតិយោបល់នានាដាក់ចូលក្នុងផែនការយុទ្ធសាស្រ្តសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ឈានទៅដល់ការពង្រឹង និងពង្រីកពាណិជ្ជកម្មលើវិស័យនេះ ក្នុងន័យចូលរួមកសាងគ្រឹះសេដ្ឋកិច្ចជាតិ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]