សេចក្តីជូនព័ត៌មានអំពីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥

19 Feb, 2025 10:10 AM | 3 days ago

សេចក្តីជូនព័ត៌មានអំពីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥
 
 
 
[English Below]
សេចក្តីជូនព័ត៌មានអំពីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥
សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជានិងអាស៊ាន រៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោមមូលបទ ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម (“Accelerating ASEAN's Connectivity” People, Infrastructure, and Trade) ដែលពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នឹងប្រពឹត្តនៅ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជន
ជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិ ធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។
សភាពាណិជ្ជកម្មកម្ពុជាមានកិត្តិយស អញ្ជើញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ចូលរួមនិងផ្សព្វផ្សាយព័ត៌មានអំពី កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទនិងទីកន្លែងខាងលើ កុំបីអាក់ខាន។ ដើម្បីចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកម្មវិធីខាងលើ សូមស្កេន QR Code ឬ ចូលទៅកាន់តំណភ្ជាប់ https://forms.gle/oSpPrRhWTiSauPVK7 ឬ ទំនាក់ទំនង ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១២-៥១៦៧៥៦ អ៊ីម៉ែល [email protected] ឬ ទំនាក់ទំនង កញ្ញា ឈិន ឆវឌ្ឍនា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ សភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរស័ព្ទលេខ 0៧៧-៣១៧៧១១ អ៊ីម៉ែល [email protected]
Media Advisory Cambodia ASEAN Business Summit 2025
Cambodia Chamber of Commerce and the ASEAN Business Advisory Council - Cambodia, in collaboration with international chambers of commerce and business associations in Cambodia and ASEAN, will host the Cambodia-ASEAN Business Summit 2025 in Phnom Penh on March 5-6, 2025 under the theme “Accelerating ASEAN’s Connectivity: People, Infrastructure, and Trade.” The official opening ceremony will take place on March 6, 2025, at 8:30 AM at the Sofitel Phnom Penh Phokeethra Hotel and presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia with participation from distinguished guests, ambassadors, representatives from relevant institutions, the ASEAN Business Advisory Council, major international companies in Cambodia and ASEAN, and experts from various sectors.
Cambodia Chamber of Commerce cordially invites members of the press to attend and cover the Cambodia-ASEAN Business Summit 2025. To register for media accreditation, please scan the QR code or visit https://forms.gle/oSpPrRhWTiSauPVK7 . For media inquiries, please contact: H.E. Meng Nimol, Deputy Director General of Cambodia Chamber of Commerce, at +855-12-516-756 or [email protected]. Or Ms. Chhin Chhorwathana, Manager of International Relations Department, Cambodia Chamber of Commerce, at +855-77-317-711 or [email protected].
Post details 1