កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

13 Feb, 2025 14:37 PM | 1 month ago

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting, group "D" "Law Tax and Governance" of the Government-Private Sector Forum.
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភះឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ "ឃ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារចំពោះកិច្ចផ្នែកឯកជន, អនុសហប្រធានក្រុមការងារ "ឃ" ផ្នែកឯកជន, តំណាងសមាគមរថយន្តថ្មីនៅកម្ពុជា, តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារ "ឃ" ផ្នែកឯកជនមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យសុខាភិាបល ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងបានធ្វើការបិទបញ្ចាប់នូវបញ្ហាប្រឈមរបស់ផ្នែកឯកជនចំនួនមួយ​ និងបានបន្តធ្វើវឌ្ឍនភាពលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. កាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់បៀវត្សរបស់បុគ្គលិក, ២. ការចេញលិខិតទារបំណុលពន្ធ, ៣. និយមន័យសេវាខាងទន្តសាស្រ្ត និងការអនុវត្តអាករលើតម្លៃបន្ថែម, ៤. ការជូនដំណឹងរយៈពេល បែបបទ និងនីតិវិធីលើការផ្លាស់ប្តូរចំណាត់ថ្នាក់អ្នកជាប់ពន្ធ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]