វេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងជំរុញកាលានុវត្តភាពវិនិយោគ
11 Feb, 2025 11:21 AM | 1 week ago













[English below]
វេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងជំរុញកាលានុវត្តភាពវិនិយោគ
ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន – ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ – សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន សហការរៀបចំ វេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Makati Shangri-La ទីក្រុងម៉ានីល ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋហ្វីលីពីន។ វេទិកានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន និងតំណាងរដ្ឋាភិបាលមកពីប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងបង្កើតភាពជាដៃគូ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមនិងគណៈប្រតិភូជាន់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាល និងគណៈប្រតិភូធុរកិច្ច រួមទាំងថ្នាក់ដឹកនាំធុរកិច្ច និងឧស្សាហកម្ម ប្រទេសទាំងពីរ សរុប ២៤០ នាក់ បានអញ្ជើញចូលរួមក្នុងវេទិកានេះ។ ក្នុងឱកាសនេះវេទិកានេះ ក៏មានកិច្ចពិភាក្សា អំពីឱកាសវិនិយោគក្នុងវិស័យសំខាន់ៗ ដូចជាកសិកម្ម និងកែច្នៃម្ហូបអាហារ បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ផលិតកម្ម ទេសចរណ៍ និងសេវាកម្ម ផងដែ។ ការពិភាក្សាទាំងនេះ បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីបរិយាកាសធុរកិច្ចនៃប្រទេសទាំងពីរ។
------------------------------------------------------------------------
Philippines-Cambodia Business Forum Strengthens Economic Ties and Explores Investment Opportunities
Manila, Philippines – February 10, 2025 – The Philippines-Cambodia Business Forum, co-hosted by the Cambodia Chamber of Commerce (CCC) and the Philippine Chamber of Commerce and Industry (PCCI), took place today at the Rizal Ballroom, Makati Shangri-La Hotel, Manila. The forum coincided with the official visit of Cambodian Prime Minister Samdech Thipadei Hun Manet and served as a platform for business leaders, investors, and government representatives from both countries to explore investment opportunities and forge partnerships.
Samdech Thipadei Prime Minister Hun Manet, along with deputy prime ministers, ministers, senior government officials, and a trade delegation, joined over 240 participants, including business and industry leaders from both the Philippines and Cambodia.
