កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

10 Feb, 2025 10:37 AM | 1 week ago

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Inter-ministerial meeting to review and discuss the draft report on the progress of the work for the second half of 2024 of the Government-Private Sector Forum.
———
នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភះឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអនុប្រធានគណៈកម្មការ គ.ស.ឯ.រ.ជ ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមជាមួយនឹង ឧកញ៉ាបណ្ឌិត ណាង សុធី អគ្គលេខាធិការសភាពាណិជ្ជកមកមភ្នំពេញ និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន និងក្រុមការងារលេខាធិការដ្ឋានសម្របសម្រួលនៃក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មការវិនិយោគកម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (ក.វ.អ.ក)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងលេខាធិការដ្ឋាននៃក្រុមការងារតំណាងផ្នែករដ្ឋាភិបាលដែលជាក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, តំណាង
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សាឱ្យកាន់តែស៊ីជម្រៅ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1