វេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥
10 Feb, 2025 09:27 AM | 1 week ago
















វេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥
PUBLIC FORUM ON "MACROECONOMIC MANAGEMENT AND BUDGET LAW 2025”
—————
នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០នាទី ព្រឹក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ចកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការ គ.ស.ឯ.រ.ជ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ ស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា និង ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលួម ជាពិសេសវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ក្រុមហ៊ុន សមាគមពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និស្សិត ព្រមទាំងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួនផងដែរ។
គោលបំណង គឺចែករំលែក និងទទូលយកធាតុចូលនានាពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន នឹងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស វេទិការនេះផងដែបានធ្វើបទបង្ហាញ ដូចជា៖
(១). បទបង្ហាញស្តីពី “ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥” ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (២). បទបង្ហាញស្តីពី “ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥” ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
វេទិការនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
