វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី
28 Feb, 2024 08:31 AM | 8 months ago
នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី និងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍។ វេទិកាធុរកិច្ចនេះសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា រួមនិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិម៉ាឡេស៊ី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ដែលមានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ នាក់។
ព័ត៌មានលម្អិតដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន ឬទាក់ទងមកនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ [email protected] ។