កិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាល្លឺម៉ង (EU-German GATE)

24 Jan, 2025 11:32 AM | 4 weeks ago

កិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាល្លឺម៉ង (EU-German GATE)
 
 
 
 
 
កិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាល្លឺម៉ង (EU-German GATE)
First meeting of the Steering Committee for the EU-German GATE Project.
———
នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាល្លឺម៉ង (EU-German GATE) ដែលដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ក្រុមការងារកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាល្លឺម៉ង (EU-German GATE) , មន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្រសួងពាណិជ្ជកម្មកំពុងសហការយ៉ាងជិតស្និតជាមួយអង្គការ GIZ Cambodia ក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងអាល្លឺម៉ង់ (EU-German GATE) ដែលជាជំនួយបច្ចេកទេសក្នុងការបង្កើនសមត្ថភាពពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារសកលរបស់កម្ពុជា។ គម្រោងនេះ មានសុពលភាពអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៨។ ដើម្បីសម្រេចបានគោលដៅរួមរបស់គម្រោងប្រកបដោយប្រសិទ្ធផល និងមានការចូលរួមយ៉ាង សកម្មពីភាគីពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្មនឹងរៀបចំបង្កើតគណៈកម្មការតម្រង់ទិសគម្រោង ដែលមានតួនាទីពិនិត្យ អនុម័តផែនការសកម្មភាពនិងផ្ដល់អនុសាសន៍សម្រាប់ដោះស្រាយបញ្ហានានាអំឡុងពេលអនុវត្តគម្រោង។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1