សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា

23 Jan, 2025 10:44 AM | 4 weeks ago

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា
 
 
 
 
 
 
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា ។ គោលបំណងនៃនឹងសិក្ខាសាលានេះដែលគឺដើម្បីប្រមូលធាតុចូល និង កំណត់អាទិភាពសម្រាប់ការអនុវត្តលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា។
ឯកឧត្តម ឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមផុ្តល់ធាតុចូល និង បញ្ជាក់ពីការគាំទ្ររបស់សភាពាណិជ្ជកម្មកម្ពុជា ចំពោះលទ្ធកម្មសាធារណៈប្រកបដោយចីរភាព តាមរយៈការសហការជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំនូវសិក្ខាសាលា និង កម្មវិធីនានាស្តីពី ការអនុវត្តលទ្ធកម្មសាធារណៈ និង សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានមូលនិធិសម្រាប់កម្មវិធីបណ្តុះបណ្តាលទ្ធកម្មសាធារណៈប្រកបដោយចីរភាព។
Post details 1