វេទិកាធុរកិច្ចកម្ពុជាហ្វីលីពីន
23 Jan, 2025 10:25 AM | 2 months ago





វេទិកាធុរកិច្ចកម្ពុជាហ្វីលីពីន
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជាហ្វីលីពីន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពី លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័ន ធុរជន និង និយោគិន មកពីប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ។
ក្នុងឱកាសនៃវេទិកាធុរកិច្ចនេះ ក៏មានការធ្វើបទបង្ហាញ និងការពិភាក្សាលើប្រធានបទជាច្រើន រួមមាន៖ ការវិនិយោគនៅកម្ពុជា
ទិដ្ឋភាពផ្លូវច្បាប់នៃការធ្វើធុរកិច្ចនៅកម្ពុជា កាលានុវត្តភាព ក្នុងវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម និង តួនាទីរបស់ស្ត្រីក្នុងធុរកិច្ច។
ព្រឹត្តិការណ៍នេះ បានផ្តល់ឱកាសសម្រាប់ការបង្កើតបណ្តាញ និងការកសាងទំនាក់ទំនងរវាងអាជីវកម្មនៅហ្វីលីពីន និងកម្ពុជាផងដែរ។