កិច្ចប្រជុំពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ)

15 Jan, 2025 11:47 AM | 1 month ago

Logistics Performance Index (LPI) for Cambodia of National Logistic Council (NLC).
———
នៅព្រឹកថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត​ ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមនឹង លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តដែលជាសមាជិកនៃ (ក.ជ.ភ), តំណាងសមាគម ធុរកិច្ចពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សាលើការកំណត់នូវបន្ទាត់មូលដ្ឋាន (Baseline) និងចំណុចដៅ (Target) ចំពោះ "ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI Score)" ក្នុងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:០០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1