សិក្ខាសាលាពិគ្រោះយោបល់ “ស្តីពីការបង្កើតក្របខណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨”
13 Jan, 2025 10:25 AM | 1 month ago





សិក្ខាសាលាពិគ្រោះយោបល់ “ស្តីពីការបង្កើតក្របខណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨”
(សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់) នាព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ “ស្តីពីការបង្កើតក្របខណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមជាមួយ អនុប្រធាន សមាជិក-សមាជិកា គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដទៃទៀត និងក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សភាពាណិជ្ជកម្មកម្ពុជាតំណាងឲ្យវិស័យឯកជន និងដៃគូរអភិវឌ្ឍ សមាគមផងដែរ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងប្រមូលធាតុចូលពីក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សភាពាណិជ្ជកម្មកម្ពុជាតំណាងឲ្យវិស័យឯកជន និងដៃគូរអភិវឌ្ឍ សមាគម ដើម្បីចងក្រងព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះផងដែរក៏មានការបែងចែកក្រុមពិភាក្សាដើម្បីពិនិត្យ និងផ្តល់ធាតុចូល លើឯកសារដែលមានស្រាប់។
សិក្ខាសាលានេះប្រារព្ធធ្វើឡើងរយៈពេលមួយថ្ងៃពេញ។
