កិច្ចប្រជុំក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើវិស័យធនាគារ និងហិរញ្ញវត្ថុ

03 Jan, 2025 11:53 AM | 2 weeks ago

កិច្ចប្រជុំក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើវិស័យធនាគារ និងហិរញ្ញវត្ថុ
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើវិស័យធនាគារ និងហិរញ្ញវត្ថុ
The meeting of working group "M" "Construction and Real Estate" of the Government-Private Sector Forum on the Financial Banking sector.
———
នៅល្ងាចថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើវិស័យធនាគារ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានក្រុមការងារ "ឌ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិ និងមានវត្តមានពីមន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងគ្រឹះស្ថានធនាគារផ្នែកឯកជន, តំណាងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ បុរី លំនៅឋាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយដែលពាក់ព័ន្ធនឹងការជាប់គាំងរបស់បណ្តារក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ បុរី លំនៅឋាន នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1