“ទិវាសហគ្រិនភាពកម្ពុជា២០២៤”
30 Dec, 2024 15:20 PM | 1 month ago











រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ប្រធាន អនុប្រធាន និងសមាជិក នៃសភាពាណិជ្ជកម្មខេត្តបានចូលរួមក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កម្មវិធីខាងលើនេះរៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយអង្គការបណ្ដាញសហគ្រិនភាពសកល-កម្ពុជា ក្រោមប្រធានបទ “ការវិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ដ និងបរិយាបន្ន” ក្នុងគោលបំណងលើកស្ទួយគោលគំនិតសហគ្រិនភាពនៃយុវជន សហគ្រិនវ័យក្មេង ធុរជន ម្ចាស់សហគ្រាស និងតភ្ជាប់ស្ថាប័នក្នុងប្រព័ន្ធអេកូឡូស៊ីទាំងអស់ដែលធ្វើការគាំទ្រដល់សហគ្រិនភាពនៅកម្ពុជាឱ្យមានការរីកចម្រើនប្រកបដោយថាមវន្ដ និងបរិយាបន្ន។
