ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយមហាគ្រួសារសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
22 Dec, 2024 10:32 AM | 2 months ago












ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយមហាគ្រួសារសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
Gala Dinner of Asia Euro University (AEU)
———
នារសៀលថ្ងៃសៅរ ៦រោច ខែមិគរសិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទី នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ, ឯកឧត្តម ឧកញ៉ា ងួនបម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយមហាគ្រួសារសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំង វត្តមានសំខាន់ របស់ ឯកឧត្តម អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា, តំណាងសមាគមឯកជន, តំណាងគ្រឹះស្ថានអប់រំផ្នែកឯកជន និងសមាជិក សមាជិកា និស្សិតមហាគ្រួសារសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ច្រើនទៀតផងដែរ។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៨:៣០នាទីយប់ ក្នុងបរិយាកាសរីករាយ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
